bet 777 casino

«មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣» បានប្រារព្ធពិធីបិទជាស្ថាពរ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣បានប្រារព្ធពិធីបិទ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរោងភាពយន្តលេជេន សាខាផ្សារទំនើប អូឡាំព្យា ក្រោមវត្តមានរបស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រុមការងារនៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានឱ្យដឹងថា កម្មវិធីចាប់ផ្តើមជាមួយនឹងការស្មឹងស្មាធរបស់អ្នកចូលរួមទាំងអស់ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលលោកទើបតែលាចាកពីយើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងនោះផងដែរ ភាពយន្តដែលត្រូវយកមកចាក់បញ្ចាំងបិទកម្មវិធីមានចំណងថា «ឆ្នាំនៃទន្សាយ» ដឹកនាំដោយសមិទ្ធិករ Mr. Joshua Trigg និងផលិតករឡាវលោក Lee Phongsavanh (ເທບ)ដែល ភាពយន្តនេះថតនៅក្នុងប្រទេសឡាវទាំងស្រុង។
នេះជាឆ្នាំជោគជ័យលើកទី១៣ របស់មហោស្រព ហើយភាពជោគជ័យនេះអាចប្រព្រឹត្តទៅបានក្រោមការជួយគាំទ្រពីអ្នកឧបត្ថម្ភទាំងថវិកា ទីតាំង ក្រុមការងារ ព្រមទាំងក្រុមនិស្សិតស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំ។ លើសពីនេះទៅទៀត ក្រុមការងារបានបញ្ជាក់ថា កម្មវិធីនឹងត្រូវបានរៀបចំនៅឆ្នាំក្រោយនាខែមីនា ឆ្នាំ២០២៥ ជាមួយនឹងវត្តមានភាពយន្តជាតិ និងអន្តរជាតិជាច្រើនទៀត ដែលនឹងនាំទស្សនីយភាពថ្មីៗ ក្នុងការលើកស្ទួយវិស័យភាពយន្តជាតិ និងអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង