bet 777 casino

និស្សិតសាកលវិទ្យាល័យខេមតិច ចូលរួមប្រកួតកម្មវិធី UNIIC Ideathon 2024 នៅហ្វីលីពីន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ហ្វីលីពីន៖ ក្រុម Uniflow នៃនិស្សិតសាកលវិទ្យាល័យខេមតិច កាលពីថ្ងៃទី ២៧-២៨ ខែឧសភា បានចូលរួមការប្រកួតកម្រិតអន្តរជាតិក្នុងកម្មវិធី UNIIC Ideathon 2024 នៅប្រទេសហ្វីលីពីន។ កម្មវិធីនេះមាននិស្សិតចំនួន ១៥០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗនៃបណ្តាប្រទេស១៦ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចូលរួមប្រកួតប្រជែងបង្ហាញគំនិតអាជីវកម្មរបស់ខ្លួន។

នាឱកាសនោះដែរ តំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យខេមតិច ក៏បានចុះអនុស្សរៈយោគយល់ (MOA) ជាមួយសាកលវិទ្យាល័យចំនួន ១៦ផ្សេងទៀត ដែលជាសមាជិកនៃ University Incubator Consortium មកពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាហ្វ្រិក។ University Incubator Consortium គឺជាវេទិកាពិភាក្សា ដើម្បីជំរុញការចែករំលែកចំណេះដឹង និងការស្រាវជ្រាវអំពីបច្ចេកវិទ្យាថ្មីៗប្រកបដោយនវានុវត្តន៍។ លើសពីនេះ University Incubator Consortium ក៏បង្កើតឱកាសប្រកួតប្រជែងគំនិតផ្នែកធុរៈកិច្ចក្នុងចំណោមនិស្សិតដែលមកពីសាកលវិទ្យាល័យជាសមាជិកផងដែរ។ គួរបញ្ជាក់ថា ក្រុមនិសិ្សតខេមតិច Uniflow បានជ្រើសរើសប្រធានបទស្តីពីទីក្រុងឆ្លាតវៃ (Smart City) ដើម្បីចូលរួមការប្រកួត UNIIC Ideathon 2024។ UniFlow បានបង្កើតកម្មវិធីគ្រប់គ្រងមួយដែលជួយសម្រួលការងារដល់ម្ចាស់ផ្ទះក្នុងការគ្រប់គ្រងនូវអចលនទ្រព្យជួលរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ក្រុម UniFlow បានធ្វើបទបង្ហាញនូវដំណោះស្រាយរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត ដោយទទួលបានរង្វាន់ Appreciation Award សម្រាប់គំនិតធុរកិច្ចថ្មីដ៏មានសក្តានុពលមួយនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង