bet 777 casino

«ពេទ្យឆ្មប»ម្នាក់ត្រូវទទួលពិន័យ ក្រោយយកលុយពីអ្នកជំងឺមានប័ណ្ណសមធម៌

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី ០៤ ខែកក្កដានេះ បានឲ្យដឹងថា ថ្មីនេះមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) ករណីបុគ្គលិកឆ្មបម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ បានយកលុយចំនួន៣០០,០០០៛ (សាមសិបម៉ឺនរៀល) ពីស្ត្រីអ្នកជំងឺម្នាក់មកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ។

ក្រោយទទួលព័ត៌មាននេះ ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវករណីនេះភ្លាមៗ។ បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវបានបញ្ជាក់ឱ្យឃើញថាករណីនេះបានកើតឡើងពិតប្រាកដមែន។យោងតាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០២៤ មានស្ត្រីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ១២សប្តាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស។ បន្ទាប់មកបុគ្គលិកឆ្មបបានរៀបចំព្យាបាលទៅតាមបច្ចេកទេស។ ម្យ៉ាងទៀត បុគ្គលិកឆ្មបដែលបានព្យាបាលស្ត្រីមានឈ្មោះខាងលើពិតជាបានយកលុយប្រាកដមែន ទោះបីដឹងថា គាត់មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលក៏ដោយ ។យ៉ាងណាក៏ដោយ ក្នុងករណីនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំកែលម្អដល់បុគ្គលិកឆ្មបដែលប្រព្រឹត្តកំហុស ព្រមទាំង ទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យដើម្បីរៀនសូត្រ និងកែប្រែខ្លួនឲ្យបានល្អ ស្របតាម ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង