bet 777 casino

មធ្យមក្នុង១ថ្ងៃ«អ្នកដំណើរ»២ពាន់នាក់ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចន្លោះថ្ងៃទី១-៤កក្កដា

bet 777 casino casino:សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង២០០០នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។នេះបើយោងតាមរបាយការណ៍ពីអាកាសចរស៉ីវិលកម្ពុជា។

លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី៤ ខែកក្កដានេះថា ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង ២០០០នាក់ក្នុង១ថ្ងៃ និង ជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត ៨%។គួរបញ្ជាក់ថា តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាបនៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន មិនដូចកាលពីដើមឆ្នាំ និង ចុងឆ្នាំនោះឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង