bet 777 casino

ចិនជម្លៀសពលរដ្ឋជាង២០ម៉ឺននាក់ ក្រោយទឹកជំនន់វាយប្រហារ

bet 777 casino casino:អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទិដ្ឋភាពពីលើអាកាសនៃអគារ និងផ្លូវដែលជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Yueyang ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ / AFP

ប៉េកាំង៖ ពលរដ្ឋចិនប្រមាណជាង ២៤ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅភាគខាងកើតប្រទេសចិន បន្ទាប់ពីព្យុះភ្លៀងបានបោកបក់មកលើប្រទេសចិន និងបណ្តាលឱ្យកម្រិតទន្លេ Yangtze និងទន្លេផ្សេងទៀតមានការកើនឡើងខ្លាំងដល់កម្រិតប្រកាសអាសន្ន។ ប្រទេសចិនបាននឹងកំពុងនឹងប្រឈមមុខជាមួយនឹងលក្ខខណ្ឌអាកាសធាតុខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់ពីភ្លៀងធ្លាក់ខ្លាំងរហូតដល់រលកកម្ដៅខ្លាំងវាយប្រហារផ្ទួនៗគ្នា។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហូរបានឲ្យដឹងថា ព្យុះនេះបានប៉ះពាល់ដល់អ្នកស្រុកចំនួន ៩៩១,០០០ នាក់នៅក្នុងខេត្ត Anhui ហើយបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ២៤២,០០០ នាក់គិតត្រឹមរសៀលថ្ងៃអង្គារ។ ព្យុះភ្លៀងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងស្រុក ចំនួន ៣៦ ក្នុងទីក្រុងចំនួនប្រាំពីរក្នុងខេត្ត Anhui។
បន្ថែមពីនេះ ទន្លេ Yangtze ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិន កម្រិតទឹកបានកើនឡើងដល់កម្រិតនៃការប្រកាសអាសន្នហើយកម្រិតទឹក និងបន្តកើនឡើងបន្តទៀតដែលអាចនឹងបង្កហានិភ័យកាន់តែខ្លាំងឡើងដល់ប្រជាជននៅក្នុងខេត្ត Anhui។ វីដេអូនៅលើទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃពុធបានបង្ហាញពីតំបន់ជាច្រើនក្នុងប្រទេសចិនត្រូវបានទឹកជន់លិចដោយទ្រព្យសម្បត្តិជាច្រើនរួមទាំងរថយន្តរងការខូចខាតធ្ងន់ធ្ងរជាខ្លាំង។
ការិយាល័យអាកាសធាតុខេត្តបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងតំបន់នៃខេត្ត Anhui ចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃសុក្រ ហើយបានចេញការព្រមានសម្រាប់ "គ្រោះមហន្តរាយភូមិសាស្ត្រ" នៅក្នុងតំបន់ភាគខាងត្បូង ដោយអាជ្ញាធរបានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យរក្សាការប្រុងប្រយ័ត្នដោយសារតែភ្លៀងធ្លាក់ខ្លាំងកំពុងតែកើតមាន៕
ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង