bet 777 casino

«វត្ថុបុរាណខ្មែរ»១៤រូបទៀត បានមកដល់មាតុភូមិ ក្រោយបែកតាំងពីទសវត្សរ៍១៩៩០

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រោយពីចាកចេញពីមាតុប្រទេសកាលពីទសវត្សរ៍១៩៩០ វត្ថុបុរាណខ្មែរចំនួន១៤រូបទៀត ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក និងបានមកដល់សារមន្ទីរជាតិកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

វត្ថុបុរាណដែលបានបញ្ជូនមកដល់កម្ពុជា កាលពីម្សិលមិញ រួមមាន ចម្លាក់ទេពស្រី ឬនាងឧមា អឌ្ឃនារីស្វរ ព្រះកេសព្រះលោកេសូរ បដិមាព្រះលោកេសូរ និងបដិមាមុខព្រះឥសូរ។ ចម្លាក់នាងឧមា ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលជារូបចម្លាក់ដ៏ល្អឯកមួយ មានប្រភពមកពីរាជធានីកោះកេរ ត្រូវបានលួចទៅ នៅឆ្នាំ១៩៩៧។ ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដែលសារមន្ទីរ Metropolitan Museum of Art បានទិញពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។វត្ថុបុរាណដ៏សំខាន់មួយទៀត គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលកម្ពុជាបានស្វែងរក ដើម្បីយកមកផ្គុំឡើងវិញជាមួយនឹងដងខ្លួន ដែលបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុង ទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង។ការប្រគល់សម្បត្តិវប្បធម៌ជាតិមកកម្ពុជាវិញ មានសារៈសំខាន់បំផុត មិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ហើយសង្ឃឹមថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ Metropolitan Museum of Art នឹងវិលត្រឡប់មកកម្ពុជាវិញនាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង