bet 777 casino

សមាគមចិនទៀជីវ នឹងរៀបចំសម្តែង«ល្ខោន ហ៊ី»បីយប់ នៅសាលាទួនហ្វាថ្មី

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមនិកាយចិនទៀជីវកម្ពុជា នឹងប្រារព្ធកម្មវិធីយ៉ាងអធិកអធមនៅថ្ងៃទី១៨ ខែឧសភា ដើម្បីអបអរសាទរកម្មវិធីនៃ"ពិធីបើកសម្ពោធអគារស្នាក់ការកណ្តាលសមាគមនិកាយចិនទៀជីវកម្ពុជា និង សាលារៀនទួនហ្វាថ្មី" ព្រមទាំងអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការបង្កើតសមាគមនិកាយចិនទៀជីវកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ដែលជាការប្រារព្ធកម្មវិធីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការបង្កើតសមាគមនិកាយចិនទៀជីវកម្ពុជា។

សមាគមនិកាយចិនទៀជីវកម្ពុជា បានបញ្ជាក់ថា គណៈកម្មាធិការរៀបចំកម្មវិធីរបស់សមាគមនិកាយចិនទៀជីវកម្ពុជា បានបើកកិច្ចប្រជុំការងារកាលពីថ្ងៃទី ៧ ដើម្បីត្រៀមរៀបចំកម្មពិធីទាំងអស់នេះ។ អង្គប្រជុំបានស្តាប់របាយការណ៍ពីប្រធានក្រុមការងារនីមួយៗ និងបានបញ្ជាក់ពីចំនួនភ្ញៀវដែលបានអញ្ជើញ។ជាមួយគ្នានេះ កិច្ចប្រជុំក៏បានបង្ហាញថា ដើម្បីធ្វើឱ្យការប្រារព្ធកម្មពិធីកាន់តែមានភាពសប្បាយរីករាយ សមាគមក៏បានអញ្ជើញក្រុមសម្តែងល្ខោន ហ៊ី ទៀជីវ ពីប្រទេសសិង្ហបុរី មកសម្តែងរយៈពេលបីយប់ជាប់គ្នានៅសាលាទួនហ្វាថ្មី ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង