bet 777 casino

សមាគមសម្ព័ន្ធខ្មែរ-ចិនទទួលបាន«ពានរង្វាន់»ដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលចិន

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា ជាសឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន ឡើងទទួលពានរង្វាន់កិត្តិយស នៅថ្ងៃទី ៣ ឧសភា ឆ្នាំ២០២៣ នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

ប៉េកាំង៖ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា កាលពីថ្ងៃទី ៨ ឧសភា ត្រូវបានមហាសន្និបាតមិត្តភាពនៃសហគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ ប្រគល់ជូននូវពានរង្វាន់កិត្តិយសដែលមានឈ្មោះថា «ពន្លឺនៃសហសង្គមចិន» និង បានកោតសរសើរសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលបានកសាងស្ពាននៃការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិន និង កម្ពុជាអស់រយៈពេល ៣៣ឆ្នាំកន្លងមក។

ពិធីប្រគល់ពានរង្វាន់នេះ រៀបចំឡើងនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ប្រធានរដ្ឋចិន ដោយលោកបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយតំណាងសហគមចិនដែលបានចូលរួមមហាសន្និបាតមិត្តភាពនៃសហគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០នៅឆ្នាំនេះ។តំណាងសមាគមចិននៅប្រទេសកម្ពុជាចំនួន ៥រូបត្រូវបានអញ្ជើញឱ្យចូលរួមមហាសន្និបាតនេះ រួមមានអនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន លោកឧកញ៉ា ជាសឿន និង លោកឧកញ៉ាថៃ វ៉ាននិងលោកសុកហ៊ុយ ជាអគ្គលេខាធិការសមាគមសម្ព័ន្ធខ្មែរចិន និងពីរនាក់ផ្សេងទៀត។

គួរបញ្ជាក់ថា មហាសន្និបាតមិត្តភាពនៃសហគមជនជាតិចិន និង អាណិកជនចិនពិភពលោកលើកទី១០ រៀបចំដោយការិយាល័យកិច្ចការអាណិកជននៃក្រុមប្រឹក្សារដ្ឋ និង សមាគមជនជាតិចិន និងអាណិកជនចិន គឺជាវេទិកាផ្លាស់ប្តូរបទពិសោធន៍ដ៏សំខាន់សម្រាប់មេដឹកនាំនៃសមាគមជនជាតិចិន និងអាណិកជនចិននៅជុំវិញពិភពលោក។អ្នកទទួលខុសត្រូវជិត ៥០០នាក់ នៃសមាគមជនជាតិចិន និងអាណិកជនចិនមកពីជាង ១៣០ ប្រទេស និង តំបន់បានចូលរួមមហាសន្និបាតនេះ។

លោកស្រី ឈិន ស៊ី ប្រធានការិយាល័យកិច្ចការអាណិកជននៃក្រុមប្រឹក្សារដ្ឋចិនបានចែកពានរង្វាន់ «ពន្លឺនៃសហសង្គមចិន» ទៅឲ្យលោកឧកញ៉ា ជាសឿន តំណាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។មហាសន្និបាតមិត្តភាពនៃសមាគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ បានកោតសរសើរសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលក្នុងរយៈពេល៣៣ឆ្នាំមកនេះ ក្នុងនាមជាសមាគមចិនដ៏ធំបំផុតនៅប្រទេសកម្ពុជា បានប្រមូលផ្តុំកម្លាំងនៃជនជាតិចិន និង អាណិកជនចិនទាំងអស់នៅប្រទេសកម្ពុជា រួមគ្នាកសាងស្ពានមេត្រីភាពនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិន និងកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់៕


ផ្ទាំងពាណិជ្ជកម្ម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង